ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ក្នុងប្រទេសអ៊ីតាលីអាចលើសពីតួលេខដែលគេរាយការណ៍ដល់ទៅ ១៩.០០០ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២២.០៥.២០)

អ៊ីតាលី៖ ទីភ្នាក់ងារសន្តិសុខសង្គមរបស់ប្រទេសអីតាលី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា
ចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ ក្នុងប្រទេសអ៊ីតាលី ក្នុងខែ មីនា និងខែ មេសា
អាចលើសតួលេខជាផ្លូវការ ដល់ទៅ ១៩.០០០ នាក់ ។

ទីភ្នាក់ងារសន្តិសុខសង្គមនោះ បាននិយាយថា តាមការសិក្សាមួយបានបង្ហាញថា
តួលេខអ្នកស្លាប់ជាផ្លូវការ ដែលមានចំនួន ៣២.០០០ នោះ គឺជាតួលេខមិនអាចទុកចិត្តបានទេ ។

គិតចាប់ពីថ្ងៃសុក្រនេះ ទៅ មានអ្នកស្លាប់ដោយសារកូវីដ ១៩ ចំនួន ៣២.៤៨៦ នាក់
ក្នុងប្រទេសអ៊ីតាលី ដោយក្នុងចំនួននោះ មាន ២៦.៧១៥ នាក់មាននៅក្នុងតំបន់ ឡុមបាឌី
ដែលត្រូវបានចាត់ទុកជាតំបន់មានអ្នកស្លាប់ដោយសារកូវីដ ១៩ ច្រើនជាងគេបំផុតក្នុងទ្វីបអ៊ឺរ៉ុប ។​