សភារបស់ប្រទេសចិនបើកសម័យប្រជុំប្រចំាឆាំ្នរបស់ខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភពស៊ិនហួ (២២.0៥.២០)

ចិន៖ សភារបស់ប្រទេសចិន បានបើកសម័យប្រជុំលើកទី បី នីតិកាលទី ១៣ របស់ខ្លួននៅព្រឹកថ្ងៃសុក្រនេះ
នៅក្នុងទីក្រុងប៉េកំាង ដោយមានប្រធានាធិបតីលោក ស៊ី ជីងភីង ​ព្រមទំាងមន្រ្តីជាថ្នាក់​ដឹកនំាជាច្រើនរូប ទៀត បានចូលរួម ។

សមាជិកចូលរួមទំាងអស់ បានធ្វើការស្មឹងស្មាធ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានបូជាជីវិត
ក្នុងការប្រយុទ្ធប្រឆំាងនឹងកូវីដ ១៩ និងអ្នកដែលបានស្លាប់ដោយសារជំងឺនេះ ។

ជំនួសមុខឲ្យក្រុមប្រឹក្សារដ្ឋ នាយករដ្ឋមន្ត្រី លោក លី កឺជេងបានអានរបាយការណ៍​សមិទ្ធផលរបស់រដ្ឋាភិបាល ដើម្បីសមាជិកក្នុងប្រជុំ ​ធ្វើការពិភាក្សា ។​