លោកត្រាំ អះអាងថាលោកនឹងមិនដាក់បម្រាមទូទំាងប្រទេសទេបើសិនជាមានរលកកូវីដ ១៩ ទីពីរ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អឹមអេសអិន ញីវ (២២.០៥.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានអះអាងកាលពីថ្ងៃព្រហស្បតិ៍នេះថា
សហរដ្ឋអាមេរិកនឹងមិនដាក់បម្រាមនៅទូទំាងប្រទេសទេ បើសិនជាមានរលកទីពីរ
នៃការរាតត្បាតរបស់កូវីដ ១៩ ។

លោកត្រំាមានប្រសាសន៍ថា លោកទុកចិត្តលើសមត្ថភាពរបស់ប្រទេសអាមេរិក
ក្នុងការទប់ស្កាត់ការរាលដាលរបស់កូវីដ ១៩ នៅអនាគត ដោយលោកត្រំាបានចាត់ទុកកូវីដ ១៩ ​ថា
ដូចជារងើកភ្លើង ។

លោកត្រំាមានប្រសាសន៍ថា ទោះជាកូវីដ​ ១៩ ជារងើកភ្លើង ឬជាអណ្តាតភ្លើង
ក៏អាមេរិកនឹងអាចពន្លត់វាបាន ។ លោកបានបញ្ជាក់ថាអាមេរិកនឹងមិនដាក់បម្រាមនៅទូទំាងប្រទេសទេ ។​​​