ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យឯកឧត្តម ឆាយ សុផល ចូលជួបសម្តែងការគួរសម និងជូនសៀវភៅ

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ –

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ ចូលជួបសម្តែងការគួរសម និងជូនសៀវភៅស្តីពី ប្រវត្តិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាភាសាអង់គ្លេស និងភាសាខ្មែរ ចំនួន១០០ក្បាល នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។

រូបថត៖ ខឹម សុវណ្ណារ៉ា