សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ២១.០៥.២០

១. វិបត្តិវីរុសកូវីដ១៩អាចជំរុញឲ្យមនុស្សជាង ៦០លាននាក់ធ្លាក់ទៅក្នុងភាពក្រីក្រខ្លាំងដោយអង្គការសុខភាព ពិភពលោកបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសក្រីក្រនិងសូម្បីតែប្រទេសអភិវឌ្ឍជាច្រើនក៏បានចាប់ផ្តើមលេចចេញនូវការឆ្លងដ៏ច្រើននេះដែរ។

 

២.ថ្នាក់ដឹកនាំប្រចាំរដ្ឋនីមួយៗក្នុងប្រទេសអូស្រ្តាលីខ្វែងគំនិតគ្នាអំពីការបើកព្រំដែនក្នុងប្រទេសឡើងវិញដែលជាជំហានដ៏សំខាន់ដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍ក្នុងស្រុកដែលមានចំនួនទឹកប្រាក់ជាង ៥០ពាន់លានដុល្លារ ឲ្យរស់ឡើងវិញ។នាយករដ្ឋមន្រ្តីអូស្រ្តាលីលោកស្កុតម៉ូរីសុនបាននិយាយ ថាគាត់ចង់លុបចោលនូវវិធានការរឹតត្បិត ទាំងអស់នៅដើមខែកក្កដាខាងមុខព្រោះប្រទេសអូស្រ្តាលីមានករណីឆ្លងកូវីដ ១៩ ថ្មីមានចំនួនកាន់តែតិចទៅ ។

 

៣.ផ្សារទំនើបមួយនៅប្រទេសថៃបានដោះប៊ូតុងដៃចុចដោយជំនួសនូវឈ្នាន់សម្រាប់ជើងជាន់ក្នុងប្រអប់ជន្តើរយន់ក្នុងគោលបំណងដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩និងជួយស្តារភាពប្រក្រតីឡើងវិញព្រមទាំងធ្វើឱ្យអ្នកទិញទំនិញមានទំនុកចិត្ត។កាលពីថ្ងៃ អាទិត្យ ទី ១៧ ឧសភា ប្រទេសថៃបានចាប់ផ្តើមបើកដំណើរការផ្សារទំនើប និងហាងលក់ទំនិញជាលើកដំបូងចាប់តាំងពីបិទនៅក្នុងខែមីនាកន្លងមក ។

 

៤.រដ្ឋការរបស់សហរដ្ឋអាមេរិកបានជូនដំណឹងដល់សភាអំពីការលក់គ្រាប់បែកបាញ់លើទឹកទៅឲ្យកោះតៃវ៉ាន់ដែលមានតំលៃប្រហែល ១៨០ លានដុល្លារ ។ ការលក់នេះទំនងជានឹងធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកាន់តែមានសភាពតឹងរឹងបន្ថែមទៀត។

អត្ថបទ ឆាយ វីកាល