អគ្គនាយកសុខភាព និងផលិតកម្មសត្វ៖ មិនមានករណីនាំចូលជ្រូកពីវៀតណាម​ចូលមកកម្ពុជានោះទេ

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០-

ឯកឧត្ដម តាន់ សុផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គ នាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាន អះអាងថា មិនមានការណីនាំចូលជ្រូកពីប្រទេស​វៀតណាមចូលមកកម្ពុជាដូចដែល បានលើកឡើងនោះឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ ចូល មកកម្ពុជា នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម តាន់ សុផាន់ណារ៉ា បានថ្លែងថា ខ្ញុំជម្រាបជូនថា នៅពេលបច្ចុប្បន្នមិនមានការនាំចូលពីប្រទេសវៀតណាមទេ ដូចខ្ញុំបានជម្រាបជូនតាំងពីដើមហើយថា តម្លៃជ្រូកនៅក្នុងស្រុកយើងនេះ តម្លៃជ្រូករស់ ក្នុង១គីឡូក្រាមចន្លោះតែ១១,០០០រៀល ទៅ១២,០០០រៀល៉ុន្តែនៅប្រទេសវៀតណាម ថ្ងៃនេះគឺតម្លៃជ្រូក,០០០រៀល ក្នុង១គីឡូក្រាម។អីច្ចឹងមិនមានទេ មានតែក្រុមហ៊ុនមួយ ចំនួនបានគោលការណ៍អនុញ្ញាត ឱ្យដឹឆ្លងកាត់ពីប្រទេសថៃ ទៅប្រទេសវៀតណាម ឯកឧត្ដមបានលើកឡើងថា ប្រសិនជាបើកឱ្យនាំចូល ជ្រូកពីប្រទេសវៀតណាម យកលក់នៅទីផ្សារកម្ពុជានោះតម្លៃនឹងមានការប្រកួតប្រជែងគ្នាខ្លាំង។ឯកឧត្ដមបានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្អាកមិនអនុញ្ញាឱ្យមានការដឹកទំនិញឆ្លងកាត់កម្ពុជាទៀតឡើយ ដោយសារប្រទេសជាប់តំបន់ខ្លះ បានបិទព្រំដែនរៀងៗខ្លួន។

ឯកឧត្ដមអគ្គនាយកបានបន្ដថា ការរីករាលដាលនៃកូវីដ១៩ បានធ្វើឱ្យ​សាច់ជ្រូកិនមានការឡើងថ្លៃដោយសារតម្រូវការធ្លាក់ចុះខ្លាំង។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា តម្លៃាច់ជ្រូកនៅទីផ្សារឡើងថ្លៃ ការកើតឡើងនូវជំនាន់កូវីដ១៩ អាចថាបញ្ហាតម្រូវការនៅ ពេលនោះ  តម្រូវការធ្លាកចុះខ្លាំង តម្រូវការធ្លាក់ចុះខ្លាំងយ៉ាងម៉េច ពាក់ព័ន្ធទៅនឹងបុណ្យទាន ភោជនីយដ្ឋានអីនានា ជាដើម គឺបិទទ្វាស្ទើតែទាំងអស់។ អីច្ចឹងតម្លៃជ្រូក តម្លៃសាច់ជ្រូកកើនដោយសារគាត់អត់អាចលក់បានទេឆ្អឹង ជើង ក្បាល អត់អាចលក់បានទេ ហើយ​ធ្វើឱ្យអ្នកលក់នៅទីផ្សារ លក់ក្នុងតម្លៃខ្ពស់មួយរៀងខ្ពស់ ដើម្បីយកមកគ្របដណ្ដប់លើអ្វីដែលគាត់ អាច់លក់បាន

សូមបញ្ជាក់ថា ចំពោះតម្លៃសាច់ជ្រូកនាពេលបច្ចុបន្ននៅលើទីផ្សារ ជ្រូកក្នុង​១គីឡូក្រាម តម្លៃប្រហែលជា២ម៉ឺនរៀលជាង២ម៉ឺនរៀលដោយតម្លៃនេះមានការធ្លាក់ថ្លៃជាងកាលពីជំនាន់មានការរីករាលដាលជំងឺកូវីដ១៩ ខណៈពេលនោះគឺ សាច់ជ្រូក១គីឡូក្រាម មានតម្លៃ៣ម៉ឺនរៀល ទៅ៤ម៉ឺនរៀលឯណោះ៕ ដោយ៖ប៊ុនរិទ្ធ