ឯកឧត្តម តាន់ ផាន់ណារ៉ា អញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពី ការឆ្លើយបំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួន ពាក់ព័ន្ធនឹងការបិទក្រុមហ៊ុនអាជីវកម្មសត្វជ្រូក

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ អញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពី ការឆ្លើយបំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនកាលពីថ្មីៗនេះ ដើម្បីបំភ្លឺជូនសាធារណជនអំពីវិធានការលើក្រុមហ៊ុនដែលមិនគោរពតាមកិច្ចសន្យា នៃដំណើរអាជីវកម្មរបស់ខ្លួនជាដើម ដោយមានការចូលរួមពីលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

រូបថត៖ ឡាញ់ វិសាល