ផ្សារទំនើបថៃដាក់ឈ្នាន់ជើងដើម្បីចុចលេខជន្តើរយន់ដើម្បីការពារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២១.០៥.២០)

ថៃ៖ ផ្សារទំនើបមួយនៅប្រទេសថៃបានដោះប៊ូតុងដៃចុចដោយជំនួសនូវឈ្នាន់សម្រាប់ជើងជាន់ក្នុងប្រអប់​ជន្តើរយន់ក្នុងគោលបំណងដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩និងជួយស្តារភាពប្រក្រតីឡើងវិញព្រមទាំងធ្វើឱ្យអ្នកទិញទំនិញមានទំនុកចិត្ត។

អតិថិជនដែលចូលទៅផ្សារទំនើបស៊ីខន់ស្វែរ ​ ក្នុងទីក្រុងបាងកកមានការភ្ញាក់ផ្អើលជាមួយនឹងឈ្នាន់ជើងនៅ ពីមុខជណ្តើរយន្តនិងនៅខាងក្នុងប៉ុន្តែអតិថិជនទាំងនោះក៏បានស្វាគមន៍ចំពោះការបង្កើតថ្មីនេះដែលជាការផ្លាស់ប្តូរដ៏ឆ្លាតវៃដើម្បីការពារសុខភាពប្រជាជន។

ប្រទេសថៃបានចាប់ផ្តើមបើកដំណើរការផ្សារទំនើបនិងហាងលក់ទំនិញកាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា កន្លងមកជាលើកដំបូងចាប់តាំងពីបិទនៅក្នុងខែមីនាកន្លងមក ។