អាមេរិកលក់គ្រាប់បែកបាញ់លើទឹកទៅឲ្យកោះតៃវ៉ាន់ក្នុងតម្លៃ ១៨០ លានដុល្លារ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២១.០៥.២០)

អាមេរិក៖ រដ្ឋការរបស់សហរដ្ឋអាមេរិកបានជូនដំណឹងដល់សភាអំពីការលក់គ្រាប់បែកបាញ់លើទឹកទៅឲ្យកោះ​តៃវ៉ាន់ដែលមានតំលៃប្រហែល ១៨០ លានដុល្លារ  ។ ​   ការ​លក់នេះទំនងជានឹងធ្វើឲ្យទំនាក់ទំនងរវាង​ទីក្រុងវ៉ាស៊ីនតោននិង​ទីក្រុងប៉េកាំងកាន់តែមានសភាពតឹងរឹងបន្ថែមទៀត។

សហរដ្ឋអាមេរិកក៏ដូចជាប្រទេសភាគច្រើនមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ទេប៉ុន្តែសហរដ្ឋអាមេរិកត្រូវបានកំណត់ដោយច្បាប់  ឲ្យផ្តល់​មធ្យោបាយដើម្បីការពារខ្លួន ដល់កោះតៃវ៉ាន់ ។​    ប្រទេសចិនក៏តែង​តែធ្វើការបរិហារពីការលក់អាវុធទាំងឡាយទៅឱ្យកោះតៃវ៉ាន់នេះដែរ  ។

សេចក្តីប្រកាសស្តីពីការលក់នេះកើតមាននៅថ្ងៃតែមួយជាមួយនឹងពេលដែលប្រធានាធិបតីតៃវ៉ាន់លោកស្រីសាយ អ៊ីងវិន ​បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ២ របស់លោកស្រី។