ថ្នាក់ដឹកនាំប្រចាំរដ្ឋនីមួយៗក្នុងប្រទេសអូស្រ្តាលីខ្វែងទស្សនៈលើការបើកព្រំដែនសម្រាប់ទេសចរណ៍ក្នុងស្រុក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២១.០៥.២០)

អូស្រ្តាលី៖ ថ្នាក់ដឹកនាំប្រចាំរដ្ឋនីមួយៗក្នុងប្រទេសអូស្រ្តាលីខ្វែងទស្សនៈគ្នាអំពីការបើកព្រំដែនក្នុងប្រទេសឡើងវិញ​ដែលជាជំហានដ៏សំខាន់ដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍ក្នុងស្រុកដែលមានចំនួនទឹកប្រាក់ជាង ៥០ ពាន់លាន​ដុល្លារឲ្យរស់ឡើងវិញ។

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោកស្កុតម៉ូរីសុនបាននិយាយថាគាត់ចង់លុបចោលនូវវិធានការរឹតត្បិតទាំងអស់នៅដើមខែកក្កដាខាងមុខព្រោះប្រទេសអូស្រ្តាលីមានករណីឆ្លងកូវីដ ១៩ ថ្មីទាប​ ។

ប្រទេសអូស្រ្តាលីបានរាយការណ៍ថាមានការឆ្លងក្នុងប្រទេសចំនួនជាង ៧.០០០ ករណីដែលក្នុងនោះ​មានអ្នកស្លាប់ជាង ១០០ នាក់ដែលតិចជាងប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត។