វិបត្តិវីរុសកូវីដ១៩អាចជំរុញឲ្យមនុស្សជាង ៦០ លាននាក់ធ្លាក់ទៅក្នុងភាពក្រីក្រខ្លាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២១.០៥.២០)

អង្គការសុខភាពពិភពលោកបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសក្រីក្រនិងសូម្បីតែប្រទេសអភិវឌ្ឍជាច្រើនក៏បានចាប់ផ្តើមលេចចេញនូវការឆ្លងដ៏ច្រើននេះដែរ។

ស្ថាប័នសុខភាពពិភពលោកបាននិយាយថាករណីឆ្លងថ្មីនៃវីរុសកូវីដ១៩លើពិភពលោកមានចំនួន ១០៦,០០០ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងដែលជាចំនួនឆ្លងច្រើនបំផុតក្នុងរយៈពេល តែមួយថ្ងៃចាប់តាំង ពីការផ្ទុះឡើងនៃវីរុសនេះ។

អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានមួយថាអង្គការសុខភាពពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងករណីនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។