សាខាកាកបាទក្រហមខេត្តកំពង់ចាម ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារ នៅស្រុកបាធាយ

AKP កំពង់ចាម ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ​រងគ្រោះ​ដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរ៉ាំរ៉ៃ ចំនួន៦០គ្រួសារ នៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។

រូបថត៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម