អាជ្ញាធរទន្លេសាប  ចុះការសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គម លើការប្រើប្រាស់ធនធានធម្មជាតិ នៅតំបន់ទ្រនាប់ ឃុំកំពង់ភ្លុក

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០–

នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរទន្លេសាប បានបញ្ចប់ការចុះការសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គម លើការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ទ្រនាប់ សិ្ថតនៅក្នុងភូមិសាស្រ្ត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ដំណើរចុះការសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គម លើការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ទ្រនាប់ សិ្ថតនៅក្នុងភូមិសាស្រ្ត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដោយមាន លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និង ផ្សព្វផ្សាយ និង មន្រ្តីបច្ចេកទេស បានធ្វើការសិក្សាក្នុងគោលបំណង ដើម្បីធ្វើបច្ចុប្បន្នភាព ប្រជាសាស្រ្ត និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលើការប្រើប្រាស់ធនធានធម្មជាតិបរិស្ថាននៅតំបន់ទ្រនាប់នៃតំបន់បឋនីយមណ្ឌលបឹងទន្លេសាប និងបញ្ហាប្រឈមនានា លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

ក្នុងពេលបំពេញកិច្ចការចុះការសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គម លើការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ទ្រនាប់នោះ មន្ត្រីជំនាញបានចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីបានដឹងពីព័ត៌មានពិតប្រាកដ ពីការប្រើប្រាស់ធនធានធម្មជាតិ នៅតំបន់ទ្រនាប់នោះ៕ ដោយ៖ ណយ នឿន (ប្រភពៈអាជ្ញាធរទន្លេសាប)