សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ២០.០៥.២០

១. គណៈប្រតិភូកូរ៉េខាងជើងនៅឯសន្និបាតសុខភាពពិភពលោកបានគាំទ្រអង្គការសុខភាពពិភពលោក(WHO) និងបានរិះគន់ប្រទេសនានាដែលបានស្តីបន្ទោសទីភ្នាក់ងារអង្គការសហប្រជាជាតិនេះចំពោះការផ្ទុះឡើងនៃវីរុសកូវីដ១៩ ដោយបាននិយាយថារដ្ឋជាសមាជិករបស់អង្គការសុខភាពពិភពលោកគួរតែប្រយ័ត្នចំពោះបណ្តា ប្រទេសណាដែលកំពុងព្យាយាមប្រើប្រាស់គ្រោះមហន្តរាយនេះសម្រាប់ធ្វើជាគោលនយោបាយដែលមិនត្រឹមត្រូវរបស់ពួកគេ។

២.គ្រូគ្រិស្តសាសនានៅអាស៊ីអាគ្នេយ៍ម្នាក់ដែលបានទេសនាប្រាប់អ្នកចូលរួមបុណ្យសាសនានៅព្រះវិហារថាពួកគេនឹងមានភាពស៊ាំនឹងវីរុសកូវីដ១៩ ក្នុងពេលដែលខ្លួនគាត់កំពុងមានឆ្លងកូវីដ ១៩ នោះត្រូវប្រឈមនឹងការចោទប្រកាន់ពីបទរៀបចំកម្មវិធីល្មើសលើការបញ្ជារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។នៅក្នុងការទេសនាមួយកាលចុងខែមីនាគ្រូគង្វាលរូបនោះបានប្រាប់អ្នកចូលរួមថា“ប្រសិនបើអ្នកស្តាប់តាមសម្តីរបស់ព្រះជាម្ចាស់នោះវីរុសនឹងមិនមករកអ្នកទេ។

៣.កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចេញការព្រមានមួយកាលពីថ្ងៃអង្គារដល់កងនាវាចរនៅឈូងសមុទ្រពែរឲ្យស្ថិតនៅចម្ងាយ ១០០ម៉ែត្រពីនាវាចម្បាំងអាមេរិកបើមិនដូច្នោះទេនឹងត្រូវចាត់ ទុកថាជាការគំរាមកំហែង ហើយអាមេរិកនឹងចាត់ការតាមវិធានការការពារស្របច្បាប់។មន្ទីរបញ្ចកោណបានបញ្ជាក់ថាការ គំរាមកំហែងរបស់លោកត្រាំគឺចង់បញ្ជាក់ពីសិទ្ធិរបស់កងទ័ពជើងទឹកក្នុងការការពារខ្លួន។

 

៤.ព្យុះកំបុតត្បូងមួយនៅឈូងសមុទ្របេងហ្គាល់កំពុងបោកបក់ទៅលើមនុស្សរាប់លាននាក់នៅភាគខាងកើតប្រទេសឥណ្ឌានិងបង់ក្លាដែសជាមួយនឹងការព្យាករណ៍ថានឹងអាចបង្កការបំផ្លិចបំផ្លាញនិងការស្លាប់ដ៏ធ្ងន់ធ្ងរ ។អាជ្ញាធរបានប្រញាប់ប្រញាល់ធ្វើការជម្លៀសប្រជាជនទ្រង់ទ្រាយធំឲ្យចេញឆ្ងាយពីផ្លូវបក់កាត់របស់ព្យុះកំបុតត្បូងដែលបានប្រមូលផ្តុំឡើងនៅមហាសមុទ្រឥណ្ឌាភាគឥសាន។

 

អត្ថបទ ឆាយ វីកាល