ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អញ្ជើញជាអធិបតីពិធីប្រគល់-ទទួល ឱសថ Cycloferon ampoules និង Cycloferon tablets ពីសហព័ន្ធរុស្ស៊ី តាមរយៈស្ថានទូត នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួល ឱសថ Cycloferon ampoules ចំនួន ៥២០កញ្ចប់ និង Cycloferon tablets ៥២៨កញ្ចប់ ចំនួន១៧កេស ទម្ងន់៤២គីឡូក្រាម មានតម្លៃសរុប ១១.៩១០.៤០ដុល្លារអាមេរិក ពីសហព័ន្ធរុស្ស៊ី តាមរយៈស្ថានទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងគោលបំណងការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការរាត្បាតជំងឺកូវីដ-១៩ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល ។

រូបថត៖ ខឹម សុវណ្ណារ៉ា