ផ្កាព្រៃរីកស្រស់បំព្រងនៅចម្ការមេពូជឈើគ្រញូង កំពុងទាកទាញអារម្មណ៍អ្នកទស្សនា នាថ្ងៃចុងសប្តាហ៍ នៅស្រុកបន្ទាយស្រី

AKP សៀមរាប ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២០–

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងជាអ្នកទទួលខុសត្រូវការពារតំបន់ចម្ការព្រៃមេពូជឈើគ្រញូងបានឱ្យដឹងនៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២០នេះថា ចម្ការព្រៃមេពូជឈើគ្រញូងដែលមានទំហំ ១.៨៨៨ហិកតា ជាតំបន់លំហែរកាយធម្មជាតិ ដែលលោកអ្នកនឹងមានការពេញចិត្តពេលដែលបានមកដល់ទីនេះ ហើយបច្ចុប្បន្ននេះ ភ្ញៀវទេសចរក្នុងស្រុកជាច្រើនបានចាប់អារម្មណ៍ដើរកម្សាន្ត ទៅកាន់តំបន់ធម្មជាតិ មានព្រៃឈើ ទឹកធ្លាក់ និងផ្ការីក ដើម្បីធ្វើឱ្យអារម្មណ៍ពួកគេស្រស់ថ្លានៅថ្ងៃចុងសប្តាហ៍ ក្រោយពីសម្រាក់ពីការងារ។

រូបថត៖ ឃុត សៅ