ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក ជិន ជ័យណារ៉ា ប្រធានក្រុមការងារយុវជនស្មគ្រ័ចិត្តចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ជិន ជ័យណារ៉ា ប្រធានក្រុមការងារយុវជនស្មគ្រ័ចិត្ត និងជាស្ថាបនិករបស់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ១ ដុល្លា ព្រមទាំងសហការី ចូលជួបសំដែងការគួរសម និងពីគោលបំណងគោរពស្នើសុំការគាំទ្រ និងជួយរៀបចំបែបបទយ៉ាងណា ដើម្បីអាចបើកជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ១ដុល្លា ដល់សិស្ស និស្សិត និងយុវជនក្រីក្រ តាមជំនាញដែលចង់រៀន ដោយមិនបាច់ចំណាកស្រុកទៅក្រៅប្រទេស នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៍មាន ។
រូបថត៖ ខឹម សុវណ្ណារ៉ា