អង្គការ BirdLife សំបុកត្រយងចង្កំកស ជិតផុតពូជលើលោកចំនួន ១០ នៅដែនជម្រកសត្វព្រៃលំផាត់

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

តាមការផ្សាយព័ត៌មាន របស់អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife)  នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះថា ឆ្នាំ២០១៩-២០២០ អង្គការ BirdLife បានរកឃើញសំបុកត្រយង ចង្កំកសជិតផុតពូជបំផុតចំនួន ១០ នៅដែនជម្រកសត្វព្រៃលំផាត់ក្នុងនោះសំបុកចំនួន ៦បាន ជោគជ័យជាមួយនឹងកូនចំនួន ១២ ក្បាល។

ចំនួន៥០ភាគរយ នៃសំបុកទាំងនេះរកឃើញនៅក្រៅដែនជម្រកសត្វព្រៃលំផាត់ ពិសេសនៅតំបន់ស្រែអង្រ្គង និងស្រែជ្រៃ។ បើប្រៀបធៀបលទ្ធផលរយ:ពេល ៥ឆ្នាំចុង ក្រោយលទ្ធផលនៃសំបុកដែលបានរកឃើញនេះមានការថយចុះ។ ការបាត់បង់ទីជម្រក ការ រំខានរបស់មនុស្ស និងការបបាញ់គឺជាកត្តារំខានដែលបណ្តាលឱ្យសំបុកទាំងនេះបរាជ័យ។

តែទោះជាយ៉ាងណាអង្គការ BirdLife នឹងខំប្រឹងប្រែងបន្តទៀតក្នុងការពារសំបុក ពងកូននៃសត្វជិតផុតពូជនេះតាមរយ:គាំទ្រដល់ឧទ្យានុរក្សក្នុងការល្បាតអនុវត្តច្បាប់ និង លើកកម្ពស់ការចូលរួមរបស់សហគមន៍ ក្នុងកិច្ចការពារ និងតាមដានសំបុកសត្វទាំងនេះ តាមរយ:គម្រោងសាកល្បងបង្កើនជីវភាពស្រូវមិត្តសត្វព្រៃ៕ ដោយ ណយ នឿន (ប្រភពៈ BirdLife)