ព្យុះកំបុតត្បូងដ៏ខ្លំាងក្លាមួយបានវាយប្រហារលើប្រទេសឥណ្ឌានិងបង់ក្លាដែស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២០.០៥.២០)

ឥណ្ឌា៖ ព្យុះកំបុតត្បូងមួយនៅឈូងសមុទ្របេងហ្គាល់កំពុងបោកបក់ទៅលើ​មនុស្សរាប់លាននាក់នៅភាគខាងកើត​ប្រទេសឥណ្ឌានិងបង់ក្លាដែស   ជាមួយនឹងការព្យាករណ៍ថានឹងអាចបង្ក​ការបំផ្លិចបំផ្លាញនិងការស្លាប់ដ៏ធ្ងន់ធ្ងរ។  ។

អាជ្ញាធរបានប្រញាប់ប្រញាល់ធ្វើការជម្លៀសប្រជាជនទ្រង់ទ្រាយធំឲ្យចេញឆ្ងាយពីផ្លូវបក់កាត់របស់​ព្យុះកំបុតត្បូងដែលបានប្រមូលផ្តុំឡើងនៅមហាសមុទ្រឥណ្ឌាភាគឥសាន។

ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានរារាំងដោយតម្រូវការអនុវត្តតាមការប្រុងប្រយ័ត្នយ៉ាងតឹងរឹងដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩ ដែលមានចំនួនអ្នកឆ្លងកើនឡើងច្រើននៅក្នុងប្រទេសទាំងពីរ។