សហរដ្ឋអាមេរិកព្រមានកងនាវាចរនៅឈូងសមុទ្រពែរឲ្យនៅឆ្ងាយពីនាវាចម្បាំងរបស់ខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២០.០៥.២០)

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចេញការព្រមានមួយកាលពីថ្ងៃអង្គារដល់កងនាវាចរនៅឈូងសមុទ្រពែរឲ្យស្ថិតនៅចម្ងាយ ១០០​ម៉ែត្រពីនាវាចម្បាំងអាមេរិកបើមិនដូច្នោះទេនឹងត្រូវចាត់ទុកថា​ជាការគំរាមកំហែង​ហើយអាមេរិកនឹងចាត់ការតាមវិធានការការពារស្របច្បាប់។

សេចក្តីជូនដំណឹងដល់នាវាចរតាមសមុទ្រធ្វើឡើងបន្ទាប់ពីមានការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំកាលពីខែមុនថានឹងធ្វើការវាយប្រហារលើនាវាអ៊ីរ៉ង់ណាមួយដែលរំខានដល់នាវាកងទ័ពជើងទឹកអាមេរិក។

មន្ទីរបញ្ចកោណបានបញ្ជាក់ថាការគំរាមកំហែងរបស់លោកត្រាំ គឺចង់បញ្ជាក់ពីសិទ្ធិរបស់កង​ទ័ពជើងទឹក​ក្នុងការការពារខ្លួន។