កូរ៉េខាងជើងរិះគន់ប្រទេសដែលស្តីបន្ទោសដល់អង្គការសុខភាពពិភពលោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ញូវវីក (២០.០៥.២០)

កូរ៉េខាងជើង៖ គណៈប្រតិភូកូរ៉េខាងជើងនៅឯសន្និបាតសុខភាពពិភពលោកបានគាំទ្រអង្គការសុខភាពពិភពលោក (WHO) និងបានរិះគន់ប្រទេសនានាដែលបានស្តីបន្ទោស​ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ   ចំពោះការផ្ទុះឡើងនៃវីរុសកូវីដ១៩។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅសន្និបាតនោះគណៈប្រតិភូកូរ៉េខាងជើងបាននិយាយថារដ្ឋជាសមាជិករបស់អង្គការសុខភាពពិភពលោកគួរតែប្រយ័ត្នចំពោះបណ្តាប្រទេសណាដែលកំពុងព្យាយាមប្រើប្រាស់គ្រោះមហន្តរាយនេះសម្រាប់ធ្វើជាគោលនយោបាយដែលមិនត្រឹមត្រូវរបស់ពួកគេ។

កូរ៉េខាងជើងបាននិយាយថាសកម្មភាពនេះគឺជាការបង្ហាញពីការមិនទទួលខុសត្រូវ  នៅពេលប្រទេសមួយចំនួនបានស្តីបន្ទោសអង្គការសុខភាពពិភពលោក (WHO) ឬប្រទេសជាសមាជិកណាមួយចំពោះការផ្ទុះឡើងនៃវីរុសកូវីដ១៩ ប្រសិនបើប្រទេសនោះមិនអើពើនឹងការព្រមានរបស់អង្គការសុខភាពពិភពលោក (WHO) ហើយនិងគ្មានវិធានការការពារត្រឹមត្រូវ  ។