គ្រូគ្រិស្តសាសនាម្នាក់នៅមីយ៉ាន់ម៉ា ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ហ្វកញូវ (២០.០៥.២០)

មីយ៉ាន់ម៉ា៖ គ្រូគ្រិស្តសាសនានៅអាស៊ីអាគ្នេយ៍ម្នាក់ដែលបានទេសនាប្រាប់អ្នកចូលរួមបុណ្យសាសនានៅព្រះវិហារ​ថាពួកគេនឹងមានភាពស៊ាំនឹងវីរុសកូវីដ១៩ ​ក្នុងពេលដែលខ្លួនគាត់កំពុងមានឆ្លងកូវីដ ១៩ នោះ   ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទរៀបចំកម្មវិធីល្មើសលើការបញ្ជារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។

យោងតាមស្ថាប័នឃ្លាំមើលសាសនាគ្រីស្ត​មួយបានអោយដឹងថាលោកគ្រូសាសនានោះ ​ជាជនជាតិកាណាដាមានដើមកំណើតមីយ៉ាន់ម៉ា   បានប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំរួមជាមួយមនុស្ស ៣ នាក់ផ្សេងទៀតនៅក្នុងទីក្រុងយ៉ាំងហ្គោនដោយសារបន្តធ្វើកម្មវិធីបន្ទាប់ ពីមានការហាមឃាត់តាំងពីថ្ងៃទី ១៣ ខែមីនាមកម្លះ។

នៅក្នុងការទេសនាមួយកាលចុងខែមីនាគ្រូគង្វាលរូបនោះបានប្រាប់អ្នកចូលរួមថា“ ប្រសិនបើអ្នកស្តាប់តាមសម្តីរបស់ព្រះជាម្ចាស់នោះវីរុសនឹងមិនមករកអ្នកទេ។