ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួលផ្លែល្មើជាង១តោន ដែលជាអំណោយរបស់សប្បុរសជនក្រៅប្រទេស តាមរយៈ ឯកឧត្តម ស្លេះ ណាស៊ី

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីប្រគល់-ទទួល ផ្លែល្មើជាង១តោន ដែលជាអំណោយរបស់សប្បុរសជនក្រៅប្រទេស តាមរយៈ ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានឥស្លាមកម្ពុជា ដើម្បីផ្តល់ជូនសាសនិកឥស្លាម នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម សម្រាប់ខែបួសរ៉ាម៉ាឌន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

រូបថត៖ ផែន រតនៈ និង ខឹម សុវណ្ណារ៉ា