CDC សម្រេចអនុម័តគម្រោងវិនិយោគថ្មី ចំនួន២ទីតាំងបន្ថែមក្នុងខែឧសភានេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០–

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោង ថ្មីចំនួន២ទីតាំងបន្ថែមក្នុងខែឧសភានេះ ជាមួយឪកាសការងាររាប់ពាន់កន្លែង។

យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៩ ខែឧសភានេះថា បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនខាងលើគណៈកម្មា ធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជា ស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោមដោយគម្រោងវិនិយោគថ្មីៗទាំងពីរដូចជា៖

១-“LUCKY UNIQUE ENTERPRISE CO., LTD.”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៥៤កន្លែង។

២-“RAINBOW SUNWOOD MANUFACTURING CO., LTD.” គម្រោងបង្កើត រោងចក្រកាត់ដេរសម្ភារៈតុបតែងសម្រាប់រថយន្ត (ស្រោមពូក កម្រាល ក្រណាត់គ្រប់ រថយន្ត។ល។) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ២៨៨កន្លែង។

គួរបញ្ជាក់ថា កាលពីដើមខែឧសភាកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏ទើបនឹងសម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោងថ្មីចំនួន៣ទីតាំងបន្ថែមផង ដែរ ក្នុងខែឧសភានេះ ជាមួយឱកាសកាងាររាប់ពាន់កន្លែងជាមួយទុនវិនិយោគប្រមាណ ៨លានដុល្លារសហរដ្ឋអាមេរិក៕ដោយ៖ម៉ៅ ចរិយា