លោកឧត្តមសេនីយ៍ទោ សេង ធារិន ដឹកនាំក្រុមការងារជួបប្រជុំជាមួយមេបញ្ជាការយោធាខេត្តច័ន្ទបូរី

AKP ប៉ៃលិន ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ —

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥ បានដឹកនាំក្រុមការងារជួបប្រជុំជាមួយ លោកវរសេនីយ៍ឯក ធីរ៉ាក់វ៉ាត់ សែនចៃរ៉ាក់ មេបញ្ជាការយោធាខេត្តច័ន្ទបូរី ដើម្បីដោះស្រាយទំនាស់ដែលបានកើតឡើងកន្លងមក នៅក្នុងតំបន់ ”ស” តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយភាគីថៃយល់ព្រមរុះរើរោងដែលថៃបានសាងសង់នៅលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់”ស” ចេញ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

រូបថត៖ ទីបញ្ជាការដ្ឋានយោធភូមិភាគទី៥