ប្រធានាធិបតីបារាំងនិងអាឡឺម៉ង់យល់ព្រមផែនការផ្តល់ប្រាក់ជំនួយដើម្បីស្តារសេដ្ឋកិច្ចអឺរ៉ុប

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៩.០៥.២០)

អឺរ៉ុប៖ ប្រទេសបារាំងនិងអាឡឺម៉ង់បានស្នើផ្តល់ទឹកប្រាក់ជំនួយចំនួន ៥០០ ពាន់លានអឺរ៉ូ ប្រហែល ៥៤៥ ពាន់លានដុល្លារអាមេរិកដើម្បីធ្វើជាមូលនិធិសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចរបស់សហគមន៍អ៊ឺរ៉ុបពីការបំផ្លិចបំផ្លាញដែលបានកើតឡើងដោយវីរុសកូវីដ១៩។

ប្រធានាធិបតីអង់គ្លេសលោកអេម៉ានុយអែលម៉ាក្រូននិងអធិការបតីអាឡឺម៉ង់លោកស្រី អែនជឺឡាម៉ាគែល បានប្រកាសកញ្ចប់ថវិការដែលមិនធ្លាប់មានពីមុនមកបន្ទាប់ពីមានកិច្ចពិភាក្សាតាមរយៈសន្និសីទវីដេអូតាមអិនធឺណេត។

នៅក្នុងសេចក្តីថ្លែងការណ៍រួមបាន ឲ្យដឹងទឹកប្រាក់ចំនួន ៥០០ ពាន់លានអឺរ៉ូនឹងយកទៅជួយក្នុងវិស័យនិងតំបន់​ដែលរងគ្រោះខ្លាំងជាងគេនៅក្នុងសហភាពដែលមានសមាជិកទាំង ២៧ ប្រទេស។