ប្រទេសឥណ្ឌារាយការណ៍ពីការផ្ទុះឡើងនូវវីរុសកូវីដ១៩ច្រើនបំផុតនៅអាស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អិនសាយដឺ (១៩.០៥.២០)

ឥណ្ឌា៖ វីរុសឆ្លងកូវីដ១៩ក្នុងប្រទេសឥណ្ឌាបានផ្ទុះឡើងដល់ចំនួន ១០០.១៦១ ករណីនិងមានមនុស្សស្លាប់ចំនួន ៣.១៤៤ នាក់ហើយដែលធ្វើឲ្រប្រទេសឥណ្ឌាក្នុងពេលឥឡូវនេះមានករណីឆ្លងច្រើនជាងគេនៅអាស៊ី។

នាយករដ្ឋមន្រ្តីឥណ្ឌាលោកណារិនដ្រាម៉ូឌីបានដាក់បម្រាមទូទាំងប្រទេសយ៉ាងតឹងរឹងចាប់តាំងពីថ្ងៃទី ២៥ ខែមីនាមកហើយដែលត្រូវបានបន្តរហូតអស់ជាច្រើនដង។

ទីក្រុងម៉ុមបៃត្រូវបានវាយលុកដោយវីរុសនេះប៉ុន្តែករណីជាច្រើនបានចាប់ផ្តើមលេចចេញជារូបរាងនៅតាមតំបន់ជនបទខណៈដែលពលករចំណាកស្រុករាប់លាននាក់បានធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញ ។