វីរុសកូវីដ១៩ធ្វើអោយពលរដ្ឋអាឡឺម៉ង់កាន់តែរិះគន់ដល់សហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា​/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៩.០៥.២០)

អាឡឺម៉ង់៖ តាមការស្ទង់មតិមួយបានបង្ហាញថាពលរដ្ឋអាឡឺម៉ង់មានការគិត មិនសូវ​វិជ្ជមានប៉ុន្មានទេចំពោះសហរដ្ឋអាមេរិក   ចាប់តាំងពីមានការផ្ទុះឡើងនៃវិបត្តិវីរុសកូវីដ១៩   ខណៈពេលដែលឥរិយាបថរបស់ពួកគេចំពោះប្រទេសចិនវិញ ហាក់មានភាពប្រសើរ​  ។

នៅក្នុងការស្ទង់មតិពលរដ្ឋអាឡឺម៉ង់ចំនួន ១០០០ នាក់ដែលធ្វើឡើងដោយអង្គការកាន់តា ផប្លីក (Kantar Public)   សម្រាប់មូលនិធិគូអឺប៊ឺ  (Koerber)  បានឲ្យដឹងថា    ចំនួន ៧៣ ភាគរយបានបញ្ចេញមតិមិន​ល្អ​អំពីសហរដ្ឋអាមេរិក​   ដោយសារតែវិបត្តិសុខភាពពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។

តែក្នុងចំណោមអ្នកចូលរួមស្ទង់មតិម្នាក់ក្នុងចំណោម ៤ នាក់បានបង្ហាញថា ទស្សនៈរបស់ពួកគេចំពោះប្រទេសចិនមានភាពប្រសើរ​  ។