អង្គការសហប្រជាជាតិនិយាយថាកូវីដ១៩ ជាសំឡេងជួងអង្រួនពិភពលោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៩.០៥.២០)

អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីយ៉ូ ហ្គុយទែររ៉េស​បាននិយាយថាវីរុសរាតត្បាតកូវីដ១៩ គឺជាជួង​ដាស់តឿនដល់ពិភពលោកត្រូវតែរួបរួមគ្នាថែមទៀតក្នុងការឆ្លើយតបនឹងវិបត្តិនេះ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថាកូវីដ ១៩ គឺជាបញ្ហាប្រឈមដ៏ធំបំផុតក្នុង យុគសម័យនេះហើយបានបង្ហាញភាពផុយស្រួយរបស់ពិភពលោកដោយសារតែប្រទេសនានាបានធ្វើតាមតែវិធីរបស់ប្រទេសខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត។

លោកបានបន្តទៀតថាវិបត្តិនេះគឺជាឱកាសមួយដើម្បីកសាងពិភពលោកមួយដែលល្អប្រសើរឡើងវិញប៉ុន្តែលោកក៏បានចោទជាសំណួរថាតើប្រទេសទាំងអស់បានចូលរួមគាំទ្រឬទេ ។