សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ១៨.០៥.២០

១.អឺរ៉ុប៖ ប្រទេសអ៊ីតាលីនិងអេស្បាញស្ថិតក្នុងចំណោមប្រទេសអឺរ៉ុបមួយចំនួនដែលត្រូវបានកំណត់ថានឹង បន្ធូរបន្ថយបន្ថែមទៀតចំពោះការរឹតបន្តឹងវិធានការការពារវីរុសកូវីដ១៩ចាប់ពីថ្ងៃច័ន្ទនេះទៅ។អាជីវកម្មភាគច្រើននៅក្នុងប្រទេសអ៊ីតាលីរួមទាំងរង្គសាលនិងហាងកាត់សក់ត្រូវបើកឱ្យដំណើរការឡើងវិញបន្ទាប់ពីមានវិធានការបិទទ្វារទូទាំងប្រទេសអស់រយៈពេលជាងពីរខែមកហើយ។

២.មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោកងាយ៉ាតូឡា អាលី ខាមេនីបាននិយាយកាលពីថ្ងៃអាទិត្យថាជនជាតិ អាមេរិកនឹងត្រូវបណ្តេញចេញពីប្រទេសអ៊ីរ៉ាក់និងស៊ីរី ។ការលើកឡើងនេះគឺជាការទាមទាររបស់ អ៊ីរ៉ង់ឲ្យអាមេរិកដកកងទ័ពចេញពីមជ្ឈឹមបូព៌ា។លោកបានបន្តទៀតថាសកម្មភាពរបស់អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន,អ៊ីរ៉ាក់និងស៊ីរីបាននាំឱ្យប្រជាជនស្អប់ពួកគេ ។

 

៣.ជប៉ុន៖ ប្រទេសជប៉ុនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៥មកដោយសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ៣ របស់ពិភពលោកនេះបានធ្លាក់ចុះ ០,៩ភាគរយនៅក្នុងត្រីមាសទី ១ ខណៈដែលប្រទេសជាតិកំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។ប្រទេសជប៉ុនបានទទួលរងផលប៉ះពាល់តិចជាងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដ៏ទៃទៀតដោយសារការឆ្លងវីរុសនេះ។

 

៤.អាហ្វ្រិក៖ វីរុសកូវីដ១៩មានការរាលដាលក្នុងទ្វីបអាហ្រ្វិកយឺតជាងនៅទ្វីបដទៃ ទៀតនេះបើយោងតាមចំនួនដែលបានចេញផ្សាយជារៀងរាល់ថ្ងៃដោយអង្គការសុខភាពពិភពលោក ។ប៉ុន្តែប្រទេសជាចំណុចក្តៅក៏កំពុងតែចាប់ផ្តើមលេចចេញមកដែរ ។ហើយមានគ្រូពេទ្យនិងគិលានុបដ្ឋាយិកាជាច្រើនបានឆ្លងវីរុសកូវីដ១៩នៅក្នុងរដ្ឋធានីរបស់ប្រទេសសូម៉ាលី ។

 

អត្ថបទ ឆាយ វីកាល