ធនាគារអភិវឌ្ឍន៍អាស៊ី៖ ប្រតិបត្តិការឆ្នាំ២០១៩ កើនដល់ ៣៣,៧៤ ពាន់លានដុល្លារ សម្រាប់សមាជិកជាប្រទេសកំពុង​អភិវឌ្ឍ​​ន៍ក្នុងតំបន់អាស៊ី​ និងប៉ាស៊ីហ្វិក

AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០–

គម្រោង​​កម្មវីធី និងការគាំទ្រការអភិវឌ្ឍផ្សេងៗ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់សមាជិកជាប្រទេសកំពុងអភិវឌ្ឍ​​ន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកមានទំហំរហូដល់ ៣៣,៧៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩ ដែលនេះ បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ទៅនឹងទស្សនវិស័យរបស់ខ្លួនដើម្បីសម្រេចបានតំបន់ដែលមានវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីរបាយការណ៍ប្រចាំឆ្នាំ២០១៩ ​ របស់ ADB ចេញផ្សាយថ្ងៃនេះ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាស  ខ្ញុំមានការលើកទឹកចិត្តោយការខិតខំរបស់យើងក្នុងឆ្នាំ២០១៩ ហើយខ្ញុំមានជំនឿចិត្តលើអ្វីដែលយើងសម្រេចបានកន្លងមកក្នុងឆ្នាំ២០២០។  យើងនឹងបន្តពីសមិទ្ធផលសម្រេចបានដើម្បីធានាធ្វើការងារបន្ថែមដែលស្រប ហើយឆ្លើយតបនឹងតម្រូវការសមាជិកយើង  ខណៈដែលពួកគេទប់ទល់ និងងើបឡើងវិញពីការរាតត្បាតនៃជំងឺ COVID-19” លោកបាន  បន្ដថា ដើម្បីឆ្លើយតបនឹង COVID-19​ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំនេះ ADBបានអនុម័តកញ្ចប់ថវិកា២០ពាន់លានដុល្លា ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់សកម្មភាព ក៏ដូចជាកម្មវិធីនានាជួយសមាជិកជាប្រទេសកំពុងអភិវឌ្ឍដោះស្រាយផលប៉ះពាល់ដោយ ជំងឺរាតត្បាតនេះ។ ចំពោះការគាំទ្រថ្មីៗក្នុងឆ្នាំ២០១៩ រួមមានកម្ចីជំនួយការវិនិយោគនិងកិច្ចធានាប្រមាណ២១,៦៤ពាន់លានដុល្លាពីធនធានផ្ទាល់របស់ ADB ដើម្បីជួយផែនការអភិវឌ្ឍន៍និងកំណើននៃសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ការផ្តល់មូលនិធិក្នុងឆ្នាំ២០១៩ (ដែលជាសូចនាករគន្លឹះសម្រាប់ការអនុវត្តគម្រោងប្រកបដោយជោគជ័យមានចំនួនដល់ ១៦,៤៧ពាន់លានដុល្លា គឺកើនឡើង១៦,ភាគរយ ពីឆ្នាំ២០១៨។ ប្រតិបត្តិការផ្នែកឯកជនរបស់ADB​ ក្នុងឆ្នាំ២០១៩ កើនដល់៣ពាន់លានដុល្លាដែលជាឆ្នាំទីពីរជាប់ៗគ្នានៃកម្រិតខ្ពស់នេះ ហើយវាបង្ហាញផែនការពង្រីកការវិនិយោគវិស័យឯកជន ក្នុងផ្នែកនិងក្នុងប្រទេសអភិវឌ្ឍន៍បង្គួរថ្មីៗ។

ជាមួយគ្នានេះ សហហិរញ្ញប្បទានមានចំនួនដល់១១,៨៦ពាន់លានដុល្លា ក្នុងឆ្នាំ២០១៩ ក្នុងនោះប្រតិបត្តិការផ្នែកឯកជនរបស់ ADBមាន ,៩៨ពាន់លានដុល្លា នៃចំនួនសហហិរញ្ញប្បទានសរុប។ សម្រាប់ហិរញ្ញប្បទានលើផ្នែកអាកាសធាតុនៃ ADB ក្នុងឆ្នាំ២០១៩ កើនដល់កម្រិតខ្ពស់បំផុតគឺ៦,៥៥ពាន់លានដុល្លា ជាមួយគ្នានេះ ADB សម្រេចបានគោលដៅរបស់ខ្លួនមួយឆ្នាំមុនកាលកំណត់ក្នុងការបង្កើនទ្វេដងនូវការវិនិយោគប្រចាំឆ្នាំក្នុងផ្នែកអាកាសធាតុដែលកាលពីឆ្នាំ២០១៤មានត្រឹមតែ៣ពាន់លានដុល្លាប៉ុណ្ណោះ។ លោកប្រធានធនាគារ ADB បានលើកឡើងដែរថា នេះបង្ហាញការប្តេជ្ញាចិត្តខ្ពស់របស់ADBសម្រាប់សកម្មភាពទាក់ទងនឹងបម្រែម្រួលអាកាសធាតុ។ ទាក់ទងនឹងយុទ្ធសាស្រ្ត២០៣០ កំណត់គោលដៅ​​ដើម្បីសម្រេចបានហិរញ្ញប្បទានលើផ្នែកអាកាសធាតុសរុបឱ្យបាន ៣៥ពាន់លានដុល្លាត្រឹមឆ្នាំ២០២៤ និង៨០ពាន់លានដុល្លាត្រឹមឆ្នាំ២០៣០។

លោក Masatsugu Asakawa បានបន្ថែមថា ADB ក៏កំពុងឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ២០៣០ របស់ខ្លួនក្នុងការលើកកម្ពស់សមភាពយេនឌ័រយ៉ាងហោចណាស់៧៥ភាគរយ នៃប្រតិបត្តិការរបស់ខ្លួន ហើយធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាសម្រេចឱ្យបាននូវវិបុលភាពបរិយាប័ន្ន ភាពធន់ និងនិរន្តរភាពសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដើម្បីលុបបំបាត់ភាពទីទាល់ក្រ៕ ដោយ៖ រិទ្ធ