មេដឹកនាំកំពូលអ៊ីរ៉ង់និយាយថា អាមេរិកនឹងត្រូវបណ្តេញចេញពីប្រទេសអ៊ីរ៉ាក់និងស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

អ៊ីរ៉ង់៖ ប្រភព រ៉យតឺរ (១៨.០៥.២០)

មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោកងាយ៉ាតូឡា អាលី ខាមេនី  ​បាននិយាយកាលពីថ្ងៃអាទិត្យថាជនជាតិអាមេរិកនឹងត្រូវបណ្តេញចេញពីប្រទេសអ៊ីរ៉ាក់និងស៊ីរី​    ។  ការលើកឡើងនេះគឺជាការទាមទាររបស់អ៊ីរ៉ង់ឲ្យអាមេរិកដកកងទ័ពចេញពីមជ្ឈឹមបូព៌ា។

បើយោងតាមសុន្ទរកថាមួយទៅកាន់និស្សិតដែលបានផ្សព្វផ្សាយនៅលើគេហទំព័រ​    មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយថាសកម្មភាពរបស់​អាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់និងស៊ីរីបាននាំឱ្យប្រជាជនស្អប់ពួកគេ ។

​មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ក៏បានថ្លែងទៀតថា៖ «ជនជាតិអាមេរិកនឹងមិនអាចស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីឡើយ ហើយនឹងត្រូវបណ្តេញចេញ។