សម្ដេចតេជោ ហ៊ុន សែន មានបំណងឱ្យចៅប្រុសៗទាំងអស់ចេះលេងកីឡា៣ប្រភេទ គឺបាល់ទាត់ បាល់ទះនិងបាល់បោះ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ —

នៅលើផេកផ្លូវការ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ទើបបានជួប និងបីចៅស្រីទី២១មុននេះបន្តិច។ ឪពុកម្តាយគេបានដាក់ថាម៉ាលីយ៉ា (Malya) ឆ្លាតគ្រាន់បើ ម្តាយឈ្មោះម៉ាលីឯកូនឈ្មោះម៉ាលីយ៉ាមិនពិបាកសសេរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា ក្នុងចំណោមចៅ២១ នាក់មានប្រុសចំនួន ១២នាក់ និងស្រី ៩នាក់ គ្រប់គ្រាន់ដើម្បីបង្កើតក្រុមបាល់ទាត់បុរសមួយក្រុម បាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុម និងបង្កើតក្រុមបាល់ទះនារីមួយក្រុម។ ចង់បានដូចនេះចៅប្រុសទាំងអស់ត្រូវចេះលេង៣ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ និងបាល់បោះ។ នេះគ្រាន់តែជាគិតរបស់ជីតាតែមិនដឹងថាចៅៗនឹងធ្វើតាមយើងឬអត់៕ ដោយ៖ជឹម ណារី