ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខៀវ ភិរម្យ ទីប្រឹក្សាក្រសួងព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខៀវ ភិរម្យ ទីប្រឹក្សាក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយជម្ងឺគាំងបេះដូង ដែលសពត្រូវបានតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ គម្រោងទី៦ ផ្ទះលេខ២២ ផ្លូវលេខM-២២ រាជធានីភ្នំពេញ នាសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

រូបថត៖ ខឹម សុវណ្ណារ៉ា