សហរដ្ឋអាមេរិកនិងចិនធ្វើឲ្យជាប់គាំងដល់សកម្មភាពរបស់អង្គការសហប្រជាជាតិ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៥.០៥.២០)

ការប៉ុនប៉ងរបស់ប្រទេសអេស្តូនីនិងអាឡឺម៉ង់ដើម្បីបំបាត់ការមិនចុះសម្រុងគ្នារវាងសហរដ្ឋអាមេរិកនិងចិ
ននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើឲ្យសកម្មភាពប្រឆាំងនឹងការរាតត្បាតនៃវីរុសកូវី
ដ១៩ ត្រូវជាប់គាំង ។

អស់រយៈពេលជាង ៧ សប្តាហ៍ក្រុមប្រឹក្សាដែលមានសមាជិក ១៥​ប្រទេសបានព្យាយាមអនុម័ត​ដំណោះស្រាយមួយដែលមានគោលបំណងគាំទ្រការអំពាវនាវរបស់អគ្គ
លេខាអង្គកា​រ​សហប្រជាជាតិសុំឱ្យមានបទឈប់បាញ់គ្នានៅក្នុងជម្លោះសកលដើម្បីឲ្យពិភពលោកអាច
ផ្តោតលើការទប់ស្កាត់វីរុសរាតត្បាតបាន។

ប៉ុន្តែកិច្ចពិភាក្សាស្តីពីដំណោះស្រាយដែលព្រាងដោយបារាំងនិងទុយនីស៊ីត្រូវបានរារាំងដោយជំហររវាង
ចិននិងសហរដ្ឋអាមេរិកអំពីថាតើត្រូវជំរុញឱ្យមានការគាំទ្រដល់អង្គការសុខភាពពិភពលោកឬក៏អត់។