សហរដ្ឋអាមេរិកពិចារណាដាក់ប្រទេសគុយបាទៅក្នុងបញ្ជីប្រទេសដែលឧបត្ថម្ភដល់ភេរវកម្ម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៥.០៥.២០)

អាមេរិក៖ មន្ត្រីជាន់ខ្ពស់របស់លោកត្រាំបាននិយាយថាសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ប្រទេសគុយបាទៅក្នុង
បញ្ជីអ្នកឧបត្ថម្ភរដ្ឋភេរវកម្ម វិញ។

នេះគឺជាសកម្មភាពមួយដែលអាចបង្កការប៉ះទង្គិចដ៏ធំមួយទៀតចំពោះទំនាក់ទំនងដែលកាន់តែតានតឹងឡើងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងហាវ៉ាណា ។

មន្ត្រីរូបនោះក៏បានបន្តទៀតថាមានករណីគួរឱ្យជឿជាក់មួយដែលគួរតែដាក់ប្រទេសគុយបាចូលក្នុងបញ្ជី
ខ្មៅសហរដ្ឋអាមេរិកវិញពីព្រោះប្រទេសនេះនៅតែបន្តការគាំទ្រដល់ប្រធានាធិបតីវេណេស៊ុយអេឡាគឺ
លោកនីកូឡាស់ម៉ាឌូរ៉ូ ។