ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះមហាក្សត្រ គម្រប់ ៦៧ យាងចូល ៦៨ព្រះវស្សា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ —

ព្រះបរមរាជវាំងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល ៦៨ព្រះវស្សា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមាន សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងព្រះរាជវង្សានុវង្សជាច្រើនរូប។

រូបថត៖ Royal du Cambodge