រូបថតប្រចាំសប្តាហ៍៖ ព្រះឆាយាលក្ខណ៍ ព្រះករុណា ព្រះមហាក្សត្រ ត្រូវបានដាក់តាំង នៅតាមទីសាធារណៈ និងក្រសួង-ស្ថាប័ន ដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្ម

AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ —

ព្រះឆាយាលក្ខណ៍ និងព្រះរាជសកម្មភាពរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់តាំង នៅតាមទីសាធារណៈ និងមហាវិថីសំខាន់ៗ ព្រមទាំងតាមក្រសួង-ស្ថាប័ននានា ជាពិសេសនៅមុខព្រះបរមរាជវាំង ដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ ៦៧ យាងចូល ៦៨ ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។

រូបថត៖ ផែន រតនៈ និង យឹម សុវឌ្ឍនា