សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ១៣.០៥.២០

១.អាមេរិក៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងរបស់អាមេរិកមួយរូបបាននិយាយព្រមាននៅថ្ងៃទី ១២ ឧសភានេះកុំឲ្យមានការបញ្ឈប់វិធានការបិតប្រទេសឆាប់ពេក នៅពេលប្រទេសបារំាង ចាប់ផ្តើមបើកសាលារៀនឡើងវិញ និងប្រទេសរុស្សី និងប្រទេសឥណ្ឌា ចាប់ផ្តើម អនុញ្ញាតឲ្យពលរដ្ឋចូលធ្វើការជាធម្មតាវិញទោះបីជាករណីនៃការឆ្លងកូវីដ ១៩ កំពុងមានការកើនឡើងក៏ដោយ ។

២.ចិន៖ ប្រទេសចិន គម្រាមសងសឹកផ្នែកសេដ្ឋកិច្ចប្រឆំាង នឹងប្រទេសអូស្រ្តាលី វិញដោយផ្អាក ការនំាចូលសាច់គោពីក្រុមហ៊ុនបួនក្នុងប្រទេសអូស្រា្តលីនៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតែកករល្អក់បន្ទាប់ពីប្រទេសទំាងពីរមានទំនាស់ពាក្យសម្តីជុំវិញពីប្រភពដើមនៃកូវីដ ១៩ ។

៣.អាហ្វហ្គានីស្ថាន៖ ខ្មាន់កាំភ្លើងដែលបន្លំធ្វើជាប៉ូលីសបានវាយប្រហារគ្លីនិកសម្ភពគ្រប់គ្រងដោយអង្គការ មនុស្សធម៌អន្តរជាតិគ្មានព្រំដែនមួយកន្លែងក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី ១២ឧសភានេះ ដោយបានសម្លាប់មនុស្ស ១៦ នាក់ហើយក្នុងនោះមានទារកទើបនឹងកើត ២នាក់ផងដែរ ៕

អត្ថបទ ឆាយ វីកាល