មានទារកទើបនឹងកើតក្នុងចំណោមមនុស្សស្លាប់ទាំង១៦នាក់ក្នុងការវាយប្រហារនៅមន្ទីរពេទ្យក្រុងកាប៊ុល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៣.០៥.២០)

អាហ្វហ្គានីស្ថាន៖ ខ្មាន់កាំភ្លើងដែលក្លែងធ្វើជាប៉ូលីសបានវាយប្រហារមន្ទីរពេទ្យមួយក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារដោយបានសម្លាប់មនុស្ស ១៦ នាក់ហើយក្នុងនោះមានទារកទើបនឹងកើត ២ នាក់ក្នុងគ្លីនិកសម្ភពគ្រប់គ្រងដោយអង្គការមនុស្សធម៌អន្តរជាតិគ្មានព្រំដែន។

នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយនៅថ្ងៃដដែលនោះអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានចូលទៅក្នុងពិធីបុណ្យសពរបស់មេបញ្ជាការប៉ូលីសដែលមានការចូលរួមដោយមន្រ្តីរដ្ឋាភិបាលនិងសមាជិកសភា​នៅខេត្ត ណាន់ហ្គាហា ភាគខាងកើត   ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់និងរបួស ៦៨ នាក់។ អាជ្ញាធរបាននិយាយថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើនជាងនេះ។