សភាអាមេរិកសុំឲ្យលោកត្រំាបកស្រាយពីការប៉ុនប៉ងមិនបានជោគជ័យដើម្បីចូលក្នុងប្រទេសវ៉េនេស្វឡា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៣.០៥.២០)

អាមេរិក៖ នៅថ្ងៃអង្គារនេះ  ប្រធានគណៈកម្មាធិការសភាអាមេរិក លោក អេលីយ៉ុត អិនហ្សិល  បាននិយាយថា លោកបានសុំទៅរដ្ឋការលោកត្រំាឲ្យពន្យល់បកស្រាយពីការប៉ុនប៉ងមិនបានជោគជ័យ ដើម្បីចូលលុកលុយទៅក្នុងប្រទេសវ៉េនេស្វាឡា  ដែលក្នុងប្រតិបត្តិការនោះ  មានជនជាតិអាមេរិកពីរនាក់ ត្រូវបានគេចាប់ខ្លួនបាន ។

លោកប្រធានគណៈកម្មាធិការសភាអាមេរិក បាននិយាយថា “សភាចង់បានចម្លើយ ។ លោកប្រធានគណៈកម្មាធិការសភាអាមេរិកគឺជាសមាជិកសភាមកពីគណៈបក្សប្រជាធិបតេយ្យ និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភា ។

លោកបានបញ្ជាក់ថា  សភាចង់ដឹងថាតើមានពើរដ្ឋអាមេរិក និងក្រុមហ៊ុនអាមេរិកណាដែលបានបំពានច្បាប់អាមេរិក  ហើយតើមានមន្រ្តីនៅក្នុងជួររដ្ឋាភិបាល បានដឹងពីរឿងនេះ ទេ ។​