សិង្ហបុរីបន្តរកឃើញករណីឆ្លង COVID-19 ៨៨៤នាក់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន ៨៨៤នាក់ទៀត នាំឲ្យចំនួនករណីឆ្លងសរុបកើនដល់២៤,៦៧១នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ នៅព្រឹកថ្ងៃ ពុធ ទី ១៣ ខែ ឧសភា ឆ្នាំ ២០២០។
អាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីនៃជំងឺ COVID-19 ខាងលើនេះ ភាគច្រើនជាក្រុមពលករដែលរស់នៅតាមអគារស្នាក់នៅសម្រាប់ពលករបរទេសក្នុងប្រទេសសិង្ហបុរី ខណៈមានតែ ៣ករណីប៉ុណ្ណោះដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។
សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះប្រទេសសិង្ហបុរីមានករណីឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសមានចំនួន ២៤,៦៧១ករណី ស្លាប់ចំនួន ២១នាក់ និងអ្នកដែលបានជាសះស្បើយទាំងស្រុងមានចំនួន ៣,២២៥នាក់៕