អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី « វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង »

AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០-

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា ប្រធានអង្គភាព រៀបចំសន្និសីទសារព័ត៌មានស្ដីពី « វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាល ខេត្តបាត់ដំបង» ដោយមានឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោក វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ អ៊ឹម កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាល និងលោក អ៊ុចអ៊ុ ភីនីស្យារ៉ា ប្រធានមន្ទីរទេសចរណ៍ ធ្វើជាវាគ្មិន នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

រូបថត៖ ខឹម សុវណ្ណារ៉ា