ការកាប់បំផ្លាញព្រៃអាម៉ាហ្សូនបានកើនឡើងយ៉ាងខ្លាំងនៅពេលមានការផ្ទុះឡើងនៃវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អិនប៊ីស៊ី (១២.០៥.២០)

ប្រេស៊ីល៖ បើយោងតាមការវិភាគរូបភាពផ្កាយរណបដែលត្រូវបានចាប់យកដោយទីភ្នាក់ងារអវកាសអឺរ៉ុបបានឲ្យ​ដឹងថាប្រតិបត្ដិការកាប់ឈើនិងរុករករ៉ែមានសន្ទុះយ៉ាងខ្លាំងនៅក្នុងព្រៃអាម៉ាហ្សូនកំឡុងពេលដែលមានវីរុសកូវីដ១៩រាតត្បាតនេះ ។

ក្រុមអ្នកបរិស្ថានបាននិយាយថាវីរុសរាតត្បាតបានផ្តល់ឳកាសដល់ការធ្វើប្រតិបត្តិការនេះហើយក៏បាន​បន្ទោស​ប្រធានាធិបតីប្រេស៊ីលចំពោះអ្វីដែលគេមើលឃើញថាជាការយល់ព្រមរបស់លោកចំពោះការកាប់បំផ្លាញព្រៃឈើនេះ។

ប្រធានាធិបតីប្រេស៊ីលក៏បានបញ្ជូនកងកំលាំងប្រដាប់អាវុធដើម្បីឆ្លើយតបនឹងការអំពាវនាវឲ្យធ្វើការការពារព្រៃអាម៉ាហ្សូនផងដែរ ។