លោកត្រាំច្រានចោលការព្រួយបារម្ភចំពោះការឆ្លងរាលដាលនៃវីរុសកូវីដ១៩នៅសេតវិមាន

វិទ្យុជាតិកម្ពុជា /អត្ថបទ ឆាយវីកាល

ប្រភព  ឆាណែលញីវអេស៊ីយ៉ា  (១២.០៥.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានច្រានចោលការព្រួយបារម្ភជុំវិញការរីករាលដាលនៃវីរុសកូវីដ១៩​នៅក្នុងសេតវិមានប៉ុន្តែលោកបាននិយាយថាលោកអាចនឹងកម្រឹតការទាក់ទងជាមួយលោកអនុប្រធានាធិបតីម៉ែកភិន ។

លោកត្រាំបានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថាលោកភិនបានដាក់ឲ្យនៅដាច់ដោយឡែកបន្ទាប់ពីលេខា​របស់លោកបានធ្វើតេស្តគូវីដ១៩ វិជ្ជមាន។

កាលពីចុងសប្តាហ៍មុនអ្នកនាំពាក្យរបស់លោកភិន បានបដិសេធថាអនុប្រធានាធិបតីរូបនេះមិនបានស្ថិត​នៅដាច់ដោយឡែក​ទេប៉ុន្តែលោក ត្រាំបាននិយាយថា  លោកភិន កំពុងដាក់ខ្លួននៅដាច់តែឯង ។