ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការសង្គ្រោះមេឃពណ៌ខៀវរបស់ចិន ចុះបាញ់ថ្នាំកម្ចាត់មេរោគកូវីដ ១៩ ក្នុងខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០

ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាល និងការឆ្លងនៃជំងឺកូវីដ១៩ ក្រុមគ្រូ ពេទ្យជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិនបាន ចុះមកជួយបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ចាម ក្នុង រយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែឧសភា ឆ្នាំ២០២០ ដើម្បីរួមចំណែកទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម។

លោក ហាន​​ កុលស អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្តបានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រ មួយក្រុមមានគ្នា១៨នាក់ របស់អង្គការសង្គ្រោះមេឃពណ៌ខៀវរបស់ប្រទេសចិន បានចុះមកសហការជាមួយអាជ្ញាធរខេត្តធ្វើ យុទ្ធនាការបាញ់ថ្នាំសម្លាប់ មេរោគកូវីដ១៩ ក្នុងវិធានការបង្ការទប់ស្កាត់ការឆ្លង និងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងខេត្តកំពង់ចាម។

លោកអភិបាលរងបានបញ្ជាក់ទៀតថា ទីតាំងដែលត្រូវធ្វើយុទ្ធនាការសំខាន់ៗរួមមាន៖ ទី១. វិហារឥស្លាម នៅក្នុងឃុំរកាគយ ស្រុកកងមាសជាទីកន្លែងដែលជនជាតិម៉ាឡេស៊ី ធ្វើពិធីសាសនានៅទីនោះ។ ទី២. វិហារឥស្លាម និងតាមផ្ទះប្រជាពលដ្ឋ នៅភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស ជាទីកន្លែងដែលរកឃើញបុរសជនជាតិខ្មែរ០១រូប បានឆ្លងជំងឺ កូវីដ១៩ និងជនជាតិម៉ាឡេស៊ី ៨រូប មានផ្ទុកជំងឺកូវីដ១៩ ដែលមកស្នាក់នៅបណ្តោះអាសន្ន ដើម្បីធ្វើពិធីសាសនានៅទីនោះ។ ទី៣. នៅសណ្ឋាគាមេគង្គដែលជាទីកន្លែងចត្តាឡីស័ក សម្រាប់អ្នកដែលបាន ប៉ះពាល់ដោយផ្ទាល់ជាមួយ អ្នកជំងឺកូវីដ១៩។    ទី៤. នៅចំណត រថយន្ត ផ្សារកំពង់ចាម  និងទី៥. នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាទីតាំងព្យាបាល អ្នកជំងឺកូវីដ១៩។

លោក ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល, ប្រជាជនចិន និងក្រុមអ្នកជំនាញស្ម័គ្រ ចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយបាញ់ ថ្នាំសម្លាប់មេរោគ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ចាម បានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន១៦រូប (ខ្មែរ១រូប, អង់គ្លេស៥រូប, អាម៉េរិក២រូប និងម៉ាឡេស៊ី៨រូប) ដែលបច្ចុប្បន្ន អ្នកទាំង១៦នាក់ បានជាសះស្បើយ និងត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនៗវិញ៕ដោយ៖ ឆាយ ម៉ុត