ក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ស្តីពី “បច្ចុប្បន្នភាពនៃស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា”

AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តមវេជ្ជបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធាន អចិន្រ្តៃយ៍ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ អញ្ជើញធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ស្តីពី “បច្ចុប្បន្នភាព នៃស្ថានភាពជំងឺកូវីដ១៩ (COVID-19) នៅកម្ពុជា” ដោយមានការចូលរួមពី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត Laurence BARIL វិទ្យាស្ថានប៉ាស្ទ័រ លោកស្រីវេជ្ជបណ្ឌិត Dr. Li Ailan តំណាងអង្គការ សុខភាពពិភពលោក (WHO) និងលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ នៅរាជធានីភ្នំពេញ។

រូបថត៖ ឯល វឌ្ឍនៈ និង ឡាញ់ វិសាល