ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនអំពាវនាវឱ្យមានការកសាងអាវុធសម្រាប់ប្រឆំាងនឹងគ្រាប់កំាជ្រួចនុយក្លេអ៊ែរ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ញូវវីក (១១.០៥.២០)

ចិន៖ និពន្ធនាយកកាសែតប្រចាំថ្ងៃជាភាសាអង់គ្លេសដែលចេញផ្សាយដោយគណបក្សកុម្មុយនីស្តចិន​បានជំរុញឱ្យប្រទេសចិនពង្រីកបរិមានអាវុធនុយក្លេអ៊ែររបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងការគំរាមពីសហរដ្ឋអាមេរិក ។

នៅក្នុងអត្ថបទដែលត្រូវបានចុះផ្សាយដោយកាសែតដឹក្លូបបល់ថែមន៍ (The Global Times) លោកនិពន្ធនាយកនោះ   បានអះអាងថាប្រទេសចិនចាំបាច់ត្រូវបង្កើនការស្តុកទុកអាវុធនុយក្លេអ៊ែររបស់ខ្លួនខណៈដែល សហរដ្ឋអាមេរិករិះគន់កាន់តែខ្លាំងឡើងដល់រដ្ឋាភិបាលចិនអំពីការឆ្លងរាតត្បាតនៃវីរុស។

លោកនិពន្ធនាយកនោះ   បានអះអាងថាការបង្កើនការផលិតអាវុធនុយក្លេអ៊ែរនឹងអាចជួយការពារសន្តិសុខជាតិរបស់ប្រទេសចិន។