សេតវិមានមិនមានគម្រោងដាក់លោកត្រាំនិងលោកភិនឲ្យនៅដាច់ដោយឡែកពីគ្នាទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១១.០៥.២០)

អាមេរិក៖ មន្ត្រីមួយរូបបាននិយាយថារដ្ឋការលោកត្រាំ មិនមានផែនការដាក់ប្រធានាធិបតីដូណាល់ត្រាំនិងអនុប្រធានាធិបតីលោក ម៉ែកភិន ឲ្យនៅដាច់ដោយឡែកពីគ្នានោះទេ   ខណៈដែលក្តីបារម្ភបានកើនឡើងអំពីការរីករាលដាលនៃវីរុសកូវីដ១៩នៅក្នុងសេតវិមាន។

ករណីឆ្លងវីរុសពីរករណីនៅក្នុងសេតវិមានកាលពីសប្តាហ៍មុនបានបង្កភាពភ័យខ្លាចនៃការឆ្លងរាលដាលដល់ប្រធានាធិបតីនិងអនុប្រធានាធិបតីដែលកំពុងដឹកនាំប្រទេសប្រឆាំងវីរុសរាតត្បាត។​   រដ្ឋាភិបាលអាមេរិកបានបើកការកម្សាន្តនិងអាជីវកម្មឡើងវិញ   សូម្បីតែចំនួនអ្នកស្លាប់នៅអាមេរិកឈានជិតដល់ ៨០,០០០ នាក់ក៏ដោយ ។