អភិបាលខេត្តបន្ទាយមានជ័យ ​រម្លឹកដល់ប្រជាពលរដ្ឋកុំធ្វេសប្រហែសពីជំងឺកូវីដ-១៩ និងបន្តអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ ​បានថ្លែងក្រើនរម្លឹកដល់​ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ កុំធ្វេសប្រហែសពីជំងឺកូវីដ- ១៩នេះឱ្យសោះ បើទោះបីជាកម្ពុជាមិនទាន់រកឃើញ​ករណីឆ្លងថ្មីទៀតរយៈពេលកន្លងមកនេះ ហើយសូមប្រជាពលរដ្ឋទាំអស់បន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ​តាមការណែនាំរបស់ក្រសួងសុខា ភិបាល ។

ការថ្លែងជំរុញបែប​នេះបានធ្វើឡើងក្នុងឱកាសដែល​ឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំក្រុម​ការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋ​មន្ត្រី កែ គឹមយ៉ាន ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក ​១០០គ្រួសារ​​ មកពី ៣ភូមិ ​មាន​ ភូមិគោកលៀប, ភូមិបែកចាន​ និងភូមិឈូក​ នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ​ ​កាលពី ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០​ ខែឧសភា ឆ្នាំ ២០២០។ ​

សូមបញ្ជាក់ថា អំណោយដែលចែកនេះដោយក្នុង១គ្រួសារៗទទួលបាន​ អង្ករ ២៥គីឡូ ក្រាម , មី១កេស, ស្ករស១គីឡូក្រាម,ទឹកត្រី១ដប , ទឹកស៊ីអ៊ីវ១ដប, កន្សែង១ និងថវិកា ២ម៉ឺន រៀល ។

ឯកឧត្តម អ៊ុំ រាត្រី លើកឡើងទៀតថា អំណោយសប្បុរសធម៌ ដែលបានយកមកចែក ជូនទាំងអស់នេះ ជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋគ្រប់ រូប ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដោះស្រាយរាល់ការ លំ​បាកជូនដល់ប្រជាពលរដ្ឋ​នៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលនោះ ​ឡើយ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា ថ្វីត្បិតតែស្រុកទេសយើង មានសភាពស្ងប់ស្ងាត់ពីបញ្ហាជំងឺកូវីដ-១៩មែនពិត ប៉ុន្តែសូមប្រជាពលរដ្ឋយើងទាំងអស់គ្នាកុំ ធ្វេសប្រហែសឱ្យសោះ ព្រោះវាឆ្លងមិនរើសមុខទេ មិនរើសឋានៈ បុណ្យសក្ដិ តួនាទីណាទេ ឱ្យតែប្រហែស គឺឆ្លងមិនខានឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់គ្នា រួមគ្នាទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា តាម រយៈការរក្សាអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ជាមួយ ទឹកស្អាត ជេល អាល់កុល ទឹកអាល់កុល ឬទឹកសម្លាប់មេរោគ ត្រូវរក្សាគម្លាតគ្នា ផ្អាកការជួបជុំ ផឹកស៊ីជាហ្វូងមួយរយៈសិន។

ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នក ឆ្លងជំងឺកូវីដ-១៩ ចំនួន១២២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១២០ករណី នៅសល់តែ ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្តីកម្ពុជា មិនបានបន្ធូរបន្ថយវិធានការក្នុងការបង្ការ ការពារចំពោះការរីករាលដាល នៃជំងឺកូវីដ-១៩នេះ នៅឡើយទេ ដោយសារតែប្រទេសផ្សេងៗនៅលើពិភពលោក ក៏ដូចជាប្រទេសជិតខាងរបស់ ខ្លួនកំពុងមានការឆ្លងរីករាលដាលជាបន្តបន្ទាប់នៅឡើយ។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ទោះជាយ៉ាងនេះក្តី ក៏អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់នៅតាមមូលដ្ឋាន នៅតែរួមគ្នាបន្តចុះផ្សព្វផ្សាយ អប់រំតាមគ្រប់រូបភាពដល់ប្រជា ពល​រដ្ឋ ឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះជំងឺកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីខ្លួន យើងទេ ហើយវាអាចមានរលកទី២ បើយើងមិនប្រុងប្រយ័ត្ននោះ៕ ដោយ៖ឈុន សារ៉ាត